khmer eng
  • ឯកឧត្តម អ៊ុក គង់ អញ្ជើញគោរពវិញ្ញាណក្ខន្ធវីរកងទ័ពដែលបានពលីជីវិតលើសមរភូមិ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុក គង់ សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ និងជាសមាជិកគណៈកម្មការទី៦ព្រឹទ្ធសភា រួមជាមួយលោកជំទាវ លី គឹមលៀង តំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ លោកនាយចំណង់ ទេព ម៉ាឡា ជាយុទ្ធជនទ័ពពិសេសឆ័ត្រយោង កងពល៩១១ ដែលបានពលីជីវិតលើសមរភូមិ នៅថ្ងៃសៅរ៍ ទី២៦ ខែកក្កដា ឆ្នាំ២០២៥ ក្នុងជន្មាយុ៣២ឆ្នាំ ស្ថិតនៅឃុំអូរដំបង១ ស្រុកសង្កែ និងលោកនាយចំណង់ ឈឿង ចាន់ណា ជាយុទ្ធជនកងពលតូចលេខ៨ នៃវរសេនាតូច៣៨២ ដែលបានពលីជីវិតលើសមរភូមិ ភ្នំទ្រព្យ នៅថ្ងៃសុក្រ ទី២៥ ខែកក្កដា ឆ្នាំ២០២៥ ក្នុងជន្មាយុ៥៥ឆ្នាំ នៅលំនៅដ្ឋានគ្រួសារនៃសព ស្ថិតនៅឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង។

    ប្រភព៖ ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail